សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពត

ការជួបក្នុងខេត្តកំពតត្រូវបានអាក់ខានដល់ជាង ១ ឆ្នាំ … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនីរបស់យើង ដែលក្នុងរយៈពេលកន្លងទៅ ក្មួយៗត្រូវរង់ចាំអស់រយៈពេលជាងមួយឆ្នាំ។ តាមការរៀបចំកាលពីចុងឆ្នាំ ២០១៧ នៅក្នុងពិធីបុណ្យសមុទ្រ នៅឯខេត្តកែប ពេលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យជួបតាំងពីក្នុងខែធ្នូ ឆ្នាំ ២០១៧ ឯណោះ ប៉ុ​ន្តែដោយសារតែពេលនោះ គឺមានការងាររវល់នៅទីក្រុងភ្នំពេញផង ហើយការធ្វើដំណើរមកកាន់ខេត្តកែបរបស់យើងនេះ ក៏ត្រូវធ្វើដំណើរតាមរថយន្ត។ អញ្ចឹងទេ បានជាស្នើសុំផ្អាកសិន … រហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំ។ ចំណុចនេះ ក៏សុំអធ្យាស្រ័យពីសំណាក់ក្មួយៗកម្មករ/ការិនី ដែលទន្ទឹងរង់ចាំក្នុងការជួបនេះ។ ប៉ុន្តែដូចដែលធ្លាប់បាននិយាយហើយថា “មកយឺត ប្រសើរជាងមិនមក”។ យ៉ាងហោចណាស់ ថ្ងៃនេះ បើទោះបីជាយើងមានការយឺតយ៉ាវបន្ដិចក្នុងការជួប ក៏ប៉ុន្តែយើងនៅតែជួបគ្នាបាន ហើយនៅក្នុងស្ថានភាពដ៏ល្អប្រសើរមួយ គឺធាតុអាកាស ដែលមិនមានភ្លៀងធ្លាក់ ហើយក៏ចម្លែកត្រង់ថា ប៉ុន្មានថ្ងៃនេះ រងាបន្ដិចនៅខេត្តមួយចំនួន តែសម្រាប់ខេត្តនៅតាមមាត់សមុទ្រនេះ មិនសូវជារងាប៉ុន្មានទេ អនុគ្រោះសម្រាប់ការជួបគ្នាបែបនេះ។ ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ង់ត៍ ៣ និងវារីអគ្គិសនី ១ ថ្ងៃនេះ ខ្ញុំពិតជាមានការអរគុណជាមួយនឹងម្ចាស់រោងចក្រ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពត